មូលនិធិយុត្តិធ៌ពិការភាពសម្រាប់យុវជន

មូលនិធិដែលមានការចូលរួមសម្រាប់យុវជនមានពិការភាព 

យើងមានសេចក្តីសោមនស្សរីករាយក្នុងការបើកដំណើរការ មូលនិធិយុត្តិធម៌សម្រាប់យុវជនមានពិការភាព នៅប្រទេសអ៊ូហ្គង់ដា កម្ពុជា និងបង់ក្លាដេស។ មូលនិធិនេះត្រូវបានរចនាឡើងដោយ ក្រុមយុវជនមានពិការភាព មកពីប្រទេសទាំងបី ដែលនឹងមានតួនាទីជាអ្នកសម្រេចចិត្តអំពី របៀបបែងចែកថវិកា និងការប្រើប្រាស់ថវិកា ផងដែរ។ ដោយផ្អែកលើបទពិសោធន៍រស់នៅពិតប្រាកដរបស់ពួកគេ ពួកគេនឹងធានាថា មូលនិធិនេះត្រូវបានប្រើប្រាស់ ដើម្បីបង្កើតផលជះឥទ្ធិពលវិជ្ជមានខ្ពស់បំផុតសម្រាប់សហគមន៍។ 

យុវជនមានពិការភាពជាច្រើនតែងតែត្រូវបានមិនអើពើ ទាំងក្នុងចលនាយុត្តិធម៌សម្រាប់ជនមានពិការភាព និងក្នុងចលនាយុវជន។ ពួកគេជាញឹកញាប់ខ្វះធនធានដើម្បីដឹកនាំ រៀបចំ និងបង្កើតការផ្លាស់ប្ដូរនៅក្នុងសហគមន៍របស់ខ្លួន។ មូលនិធិនេះមានគោលបំណងក្នុងការផ្លាស់ប្ដូរស្ថានភាព និងបើកឱកាសថ្មីសម្រាប់ពួកគេ។ 


តើមូលនិធិនេះត្រូវបានរចនាយ៉ាងដូចម្តេច? 

មូលនិធិនេះត្រូវបានរចនាឡើងតាម គំរូការផ្តល់មូលនិធិដែលមានការចូលរួម របស់អង្គការអេឌីឌីអន្តរជាតិ ដែលគំរូនេះ សកម្មជនយុត្តិធម៌មានពិការភាព និងអង្គការរបស់ពួកគេ ជាអ្នកសម្រេចចិត្តថា តើនរណាគួរទទួលមូលនិធិ និងតើថវិកាដែលបានផ្តល់ដល់ពួកគេត្រូវប្រើប្រាស់យ៉ាងដូចម្តេច។ 

ថ្មីៗនេះ យុវជនមានពិការភាពពីប្រទេសអ៊ូហ្គង់ដា កម្ពុជា និងបង់ក្លាដេស បានជួបជុំគ្នា ដើម្បីពិភាក្សា និងចែករំលែកពីស្ថានភាពរបស់យុវជនមានពិការភាពនៅប្រទេសខ្លួន។ ពួកគេបានពិភាក្សាអំពីក្រុមគោលដៅសំខាន់ៗ ផ្នែកការងារដែលគួរផ្តោត និងរបៀបដែលថវិកានេះអាចជួយបង្កើតការផ្លាស់ប្ដូរដែលមានន័យ។ ពួកគេក៏បានឯកភាពអំពីរបៀបដំណើរការមូលនិធិ និងលក្ខខណ្ឌសម្រាប់ជ្រើសរើសអ្នកទទួលថវិកាផងដែរ។ 

ពួកគេបានសម្រេចថា មូលនិធិនេះគួរផ្តល់អាទិភាពដល់អ្នកដែលជាញឹកញាប់ មិនទទួលបានឱកាស ក្នុងការទទួលថវិកា។ ទោះបីជាប្រទេសនីមួយៗមានការផ្តោតលើអាទិភាពខុសគ្នាបន្តិចក៏ដោយ ក៏មានអាទិភាពរួមសម្រាប់ ស្ត្រីវ័យក្មេងមានពិការភាព អ្នករស់នៅតំបន់ជនបទ អ្នកមានប្រភេទពិការភាពដែលត្រូវបានមិនអើពើ និង ក្រុមមនុស្សដែលមានភាពចម្រុះផ្សេងទៀត។ 

នៅប្រទេសកម្ពុជា គណៈកម្មាធិការយុវជនបានសម្រេចប្រើវិធីសាស្រ្តទំនាក់ទំនងផ្ទាល់ទៅកាន់ក្រុមដែលដឹកនាំដោយយុវជន និងស្ត្រីមានពិការភាព។ ពួកគេចង់ឲ្យថវិកានេះឆ្លើយតបទៅកាន់ក្រុមដែល ត្រូវបានផាត់ចេញជាងគេ ដែលពួកគេកំណត់ថា រួមមានសហគមន៍មនុស្សថ្លង់ អ្នកមានពិការភាពផ្លូវចិត្ត និងអ្នកមានពិការភាពច្រើនប្រភេទ។ 

នៅប្រទេសបង់ក្លាដេស នឹងមានការបើកឱកាសសាធារណៈ តាមរយៈបណ្តាញអង្គការជនមានពិការភាព (OPDs) និងការផ្សព្វផ្សាយ ដើម្បីអញ្ជើញអង្គការដឹកនាំដោយយុវជន និងនិស្សិតសាកលវិទ្យាល័យមានពិការភាព ដាក់ពាក្យស្នើថវិកា។ 

មូលនិធិនេះបើកឱកាសឲ្យអង្គការដឹកនាំដោយយុវជនមានពិការភាព នៅតំបន់​ Oyam, Omoro, Bundibugyo និង Kasese ដាក់ពាក្យស្នើថវិកា។ 

“ការចូលរួមជាសមាជិកគណៈកម្មាធិការយុវជននៃមូលនិធិដែលមានការចូលរួម ជាដំណើររៀនសូត្រដ៏មានតម្លៃ។ ទោះបីជាខ្ញុំធ្លាប់ធ្វើការងារនៅវិស័យអភិវឌ្ឍន៍យូរហើយក៏ដោយ ខ្ញុំមិនសូវស្គាល់ដំណើរការផ្តល់ថវិកាពីមុនទេ។ តាមរយៈបទពិសោធន៍នេះ ខ្ញុំបានរៀនអំពីចំណុចសំខាន់ៗដែលត្រូវពិចារណានៅពេលផ្តល់ថវិកា។ 

វាមានសារៈសំខាន់ណាស់ដែលយុវជនមានពិការភាពជាអ្នកដឹកនាំការសម្រេចចិត្តអំពីមូលនិធិ ព្រោះពួកយើងយល់ច្បាស់បំផុតអំពីបញ្ហា តម្រូវការ និងអាទិភាពរបស់សហគមន៍របស់យើង។ យុវជនមានពិការភាពជួយធានាថាការគាំទ្រមានភាពសមស្រប មានបរិយាបន្ន មានផលជិះពិតប្រាកដ និងគោរពសំលេង បទពិសោធន៍ជីវិតពិត ភាពជាអ្នកដឹកនាំរបស់ពួកយើង ជាជាងការធ្វើការសន្និដ្ឋានជំនួសយើង។ ការផ្តល់អំណាចឲ្យយើងបែបនេះ គឺជាជំហានដ៏សំខាន់មួយ ទៅរកបរិយាបន្ន សមធម៌ និងការផ្លាស់ប្ដូរដែលមានអត្ថន័យពិតប្រាកដ។

— សមាជិកក្រុមរចនាមូលនិធិ


គោលបំណងមូលនិធិ 

ក្នុងកិច្ចប្រជុំរចនាមូលនិធិ យុវជនមានពិការភាពបានកំណត់គោលបំណងនៃមូលនិធិដោយខ្លួនឯង។ ពួកគេបានសម្រេចថាមូលនិធិនេះគូតែ៖ 


កាលបរិច្ឆេទសំខាន់ៗ 

មូលនិធិថ្មីនេះកំពុងត្រូវបានរចនាឡើងដោយយុវជនមានពិការភាពពីប្រទេសនីមួយៗ ក្នុងចំណោមប្រទេសទាំងបី។ នៅដើមឆ្នាំ ២០២៦ នឹងបើកឱកាសដាក់ពាក្យសម្រាប់បេក្ខជន ឬអង្គការដែលមានលក្ខណៈសម្បត្តិសមស្រប ហើយប្រហែលក្នុងខែ មីនា ២០២៦ គណៈកម្មាធិការនឹងសម្រេចចិត្តថា តើនរណាគួរទទួលថវិកា។ 


គោលការណ៍សុវត្ថិភាព 

អង្គការអេឌីឌីអន្តរជាតិ រំពឹងឱ្យបុគ្គលិក និងតំណាងគ្រប់រូប អនុវត្តការងារដោយគោរពតាមស្តង់ដារ និងវិជ្ជាជីវៈខ្ពស់ ស្របតាមគោលការណ៍សុវត្ថិភាព។ សម្រាប់ព័ត៌មានបន្ថែមអំពីសុវត្ថិភាព ឬដើម្បីរាយការណ៍បន្ទាន់អំពីអាកប្បកិរិយាខុសប្រក្រតី សូមសិក្សាពីគោលនយោបាយនិងនិតិវិធីលើគេហទំព័រ គោលការណ៍សុវត្ថិភាព ADD International។