សូមចែករំលែកសាច់រឿងរបស់អ្នក និងចូលរួមជាមួយយើងដើម្បីអបអរសាទរខួបសាទរ៤០ឆ្នាំ នៃការគាំទ្រយុត្តិធម៌ពិការភាព

ឆ្នាំ២០២៥ គឺ​ជា​ឆ្នាំ​ដ៏ពិសេសរបស់​អង្គការ​អេឌីឌី​អន្តរ​ជាតិ​​ប្រារព្ធខួប​​៤0ឆ្នាំរបស់យើង​។​

អស់​រយៈ​ពេល​៤​ទស្ស​វត្ស​មក​ហើយ ​យើង​បាន​ធ្វើ​ការ​រួម​គ្នា​ – ​ជាសហគមន៍​សកលមួយ​ដែលមានសកម្មជនមានពិការភាពជាច្រើន​ខិតខំប្រឹងប្រែងលើកម្ពស់​យុត្តិធម៌​សម្រាប់​ជន​​មាន​ពិការ​ភាព និង​អ្នកគាំ​ទ្រ​ដ៏មាន​ឆន្ទៈ ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជន​មាន​ពិការ​ភាព​ និង​បង្កើត​ពិភព​លោក​ដែល​មាន​បរិយាបន្ន​សម្រាប់​ទាំងអស់គ្នា​។

​ដើម្បី​អបអរសាទរ​ យើង​ចង់ដឹងពី​ដំណើរ​រឿង​ដ៏​អស្ចារ្យ​នៃ​ចលនា​យុត្តិធម៌​សម្រាប់​​ពិការ​ភាព​ជុំវិញ​ពិភព​លោក​ និង​សម្លេង​របស់​អ្នក​ទាំង​អស់​គ្នា​។

​ពី​សកម្មជន​នៅទ្វីប​អាស៊ី​ និង​ទ្វីបអាហ្រ្វិក​ រហូត​ដល់​អ្នក​គាំទ្រ​នៅ​ចក្រភព​អង់​គ្លេស​ រឿង​រ៉ាវ​ និង​បទ​ពិសោធន៍​របស់​អ្នក​មាន​គឺមានសារៈ​សំខាន់​ក្នុង​ការបង្ហាញសាច់រឿងរួមមួយ​

​យើង​ចង់​ឮ​ពី​អ្នក​ទាំង​អស់​គ្នា​។ ​អ្នកអាចប្រាប់​យើង​ពី​សាច់​រឿង​របស់​អ្នក​ ហើយ​ពួក​យើង​រួម​គ្នា​ដើម្បីអបអរ​សាទរ​ចំពោះ​វឌ្ឍន​ភាព​ដែល​យើង​បាន​ធ្វើ​ និងបន្ត​ជំរុញ​សកម្ម​ភាព​សម្រាប់​អនាគត​យុត្តិធម៌ពិការភាព។​


របៀបចូល​រួម​។​​. 


ផ្តល់​ការអនុញ្ញាត​ជា​មុនសិន​។

យើង​គោរព​ភាព​ឯក​ជន​របស់​អ្នក​​មុន​​ចែក​រំលែក​សាច់រឿង​របស់​អ្នក។​ យើង​ស្នើសុំ​ឱ្យ​អ្នក​អាន​លិខិតសុំការអនុញ្ញាត​របស់​យើង​ និងពិនិត្យមើល​ថា​អ្នក​រីក​រាយ​ក្នុង​ការ​ចែក​រំលែក​សាច់រឿង​ និង​រូបថត​របស់​អ្នក​។

អាន​ទម្រង់សុំការ​អនុញ្ញាតរបស់​យើង​។

អង្គការ​អេ​ឌី​ឌី​អន្តរជាតិ​ផលិតឯកសារ​ផ្សព្វផ្សាយ​​ជា​ច្រើន​ដើម្បី​​ឱ្យមនុស្ស​សិក្សាពី​ការងារ​របស់​យើង​ ហើយ​យើង​ចែក​រំលែក​ការផ្សព្វផ្សាយការងារ​ទាំង​នេះ​ទៅមនុស្ស​ទូ​ទាំង​ពិភព​លោក​។ ​យើង​ចង់​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់របស់អ្នក តាមរយៈការផ្សព្វផ្សាយ​ ព្រោះ​វា​ជួយ​បង្ហាញ​ពី​​ការងារ​ផ្សេងៗ ​ដែល​យើង​កំពុង​ធ្វើ​។ ​តាម​រយៈ​ការ​បំពេញ​ទម្រង់​នេះ​មាន​ន័យ​ថាអ្នក​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យយើង​ប្រើ​ប្រាស់​ពត៌​មាន​រយៈ​ពេល​៥ឆ្នាំ​ខាង​មុខ​។

សុវត្ថិ​ភាព​របស់​អ្នក ​គឺ​ជារឿង​អាទិភាព​របស់​យើង​។​ សូម​ពិចារណា​ពី​ហានិ​ភ័យ​ណាមួយ​ចំពោះ​សុខុមាល​ភាព​របស់​អ្នក ​ដែល​អាច​កើត​ឡើង​ពីការប្រើប្រាស់​រូប​ភាព​ និង​រឿង​របស់​អ្នក ​ក្នុងការផ្សព្វ​ផ្សាយ​ជា​សាធារណៈ​។ ​នេះគឺជាការស្ម័គ្រ​ចិត្ត​។  ​អ្នក​មាន​អារម្មណ៍​ផា​សុខ​ភាព​ក្នុង​ចែក​រំលែកឬ​អត់​ ​​គឺជា​ការ​សម្រេច​ចិត្ត​របស់​អ្នក​ទាំង​ស្រុង។ ប្រសិន​បើ​អ្នកចូល​រួម​ អ្នកក៏អាចចង់​ផ្លាស់ប្តូរ​ចិត្ត បោះបង់​បាន​គ្រប់​ពេល​វេលា។ ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​ថា ​អ្នក​មិន​ចង់​ចែក​រំលែកសាច់​រឿង​​ អ្នក​អាចផ្លាស់ប្តូរចិត្ត​បាន​គ្រប់​ពេល ​ដោយ​ទាក់​ទង​មក​អ៊ីមែល៖communications@add.org.uk​

តើសាច់រឿងរបស់​ខ្ញុំនឹងចែករំលែកជាមួយអ្នកណា?​ អង្គ​ការ​អេ​ឌី​ឌី​អន្តរជាតិចែករំលែកតាមរយៈសម្ភារៈអប់រំ​ផ្សព្វផ្សាយជា​មួយ​អ្នក​គាំទ្រ អង្គការសប្បុរសធម៌ អ្នក​ផ្តល់​សេវា និងអ្នកសម្រេចចិត្តផ្នែកគោលនយោបាយនៅតំបន់​គោលដៅ ថ្នាក់​តំបន់ ថ្នាក់ជាតិ និងអន្តរជាតិ​។ អង្គ​ការ​អេឌីឌីអន្តរជាតិមាន​ទស្សនិកជនទូទាំងសកល​ ហើយ​​យើង​មិនអាចគ្រប់គ្រងបានទាំងស្រុង​ចំពោះអ្នកដែលអាច​មើល​ឃើញ​ការ​ផ្សព្វ​ផ្សាយ​របស់​យើងនោះទេ។ ​សូមពិចារណា​អំពី​ហានិភ័យ​ណាមួយចំនួន​ចំពោះសុវត្ថិភាព​របស់​អ្នក។ ខ្លឹម​សារ​ដែលយើង​ប្រមូល​ នឹង​ត្រូវ​រក្សា​ទុក​ដោយ​សុវត្ថិភាព​មាន​តែ​បុគ្គលិក​អង្គការ​អេឌីឌី​អន្តរជាតិ​ដែលត្រូវបានអនុញ្ញាត​ឱ្យ​ចូល​ប្រើប្រាស់វាបាន។ ឯកសារទាំងអស់នឹងត្រូវ​ដាក់​​លេខ​កូដ និងរក្សាទុកដោយឡែកពីឈ្មោះឬសម្គាល់​អត្ត​សញ្ញាណ​ផ្ទាល់​សម្រាប់​អ្នក​។ យើង​នឹង​រក្សាទុក​ទិន្នន័យ​របស់​អ្នក​រយៈពេល​៥​ឆ្នាំ។​